គ.ជ.ប ពង្រីកការផ្សាយព័ត៌មាន Online ដើម្បីពន្យល់ពីការបោះឆ្នោត ដោយលោកអ្នកគ្រាន់តែទាញយកដាក់ទូរស័ព្ទដៃ តាមរយៈកម្មវិធី (App) CamNeC News

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានពង្រីកការផ្សាយព័ត៌មានថ្មីៗ ដើម្បីពន្យល់ពីការបោះឆ្នោត ដោយលោកអ្នកគ្រាន់តែទាញយកដាក់ទូរស័ព្ទដៃ តាមរយៈកម្មវិធី (App) CamNeC News ក្រោយបានផ្សាយសាកល្បង ទូរទស្សន៍ វិទ្យុ និងព័ត៌មាន Online ក្នុងមួយរយៈពេលកន្លងមកនេះ។ ការបង្កើតឲ្យមានកម្មវិធី (App) CamNeC News ដែលអាចទាញយកតាមទូរស័ព្ទ គឺជាមធ្យោបាយថ្មីបន្ថែមមួយទៀត ដែលអាចជួយឲ្យប្រជាពលរដ្ឋទូទៅ កាន់តែងាយស្រួល នៅក្នុងការទទួលបាន ព័ត៌មានសំបូរបែប ពីគ.ជ.ប។ (App) CamNeC News នឹងផ្តលឮជូនលោកអ្នកនាង នូវព័ត៌មានសំខាន់ៗជាច្រើនទាក់ទងនឹងការឃោសនាបោះឆ្នោត, ការបោះឆ្នោត និងនីតិវិធីនៃការ ទៅបោះឆ្នោតជាដើម។ ទាំងការផ្សាយទូរទស្សន៍ វិទ្យុ និងព័ត៌មាន Online គឺលោកអ្នកនាង អាចទាញយកដាក់ទូរស័ព្ទដៃបាន (Download) តាមរយៈកម្មវិធី (App) CamNEC News ដើម្បីពន្យល់ពីការបោះឆ្នោត។ លោកអ្នកអាចធ្វើការទាញយកកម្មវិធី CamNEC News ពី Store ដូចខាងក្រោម៖ សំរាប់ iOS … Continue reading គ.ជ.ប ពង្រីកការផ្សាយព័ត៌មាន Online ដើម្បីពន្យល់ពីការបោះឆ្នោត ដោយលោកអ្នកគ្រាន់តែទាញយកដាក់ទូរស័ព្ទដៃ តាមរយៈកម្មវិធី (App) CamNeC News